សត្វក្រពើភ្នំ ជាប្រភេទសត្វទទូលរងគ្រោះថ្នាក់ ជិតផុតពូជបំផុត

0
9

ភ្នំពេញ÷ សត្វក្រពើភ្នំដែលជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជិតផុតពូជបំផុតធ្លាប់ ត្រូវបានគេស្រាវជ្រាវឃើញនៅទីតាំង ៣៥ កន្លែង តាមប្រព័ន្ធទន្លេចំនួន ២១ ក្នុងខេត្តចំនួន ១១ នៃភាគនិរតីនិងឥសានប្រទេសកម្ពុជា ហើយបច្ចុប្បន្នចំនួនសត្វក្រពើភាគច្រើនត្រូវបានរកឃើញនៅតំបន់ទន្លេសេកុង ទន្លេស្រែពក និងតំបន់ជួរភ្នំក្រវាញ។

បើយោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា កត្តាគម្រាមកំហែងចំពោះការរស់រានរបស់សត្វក្រពើភ្នំរួមមានការបាត់បង់ទីជម្រក ការធ្លាក់ចុះចំនួនសត្វរំពារ ការសាងសង់ទំនប់វារីអគ្គិសនី ការនេសាទ និងការ ប្រមាញ់ខុសច្បាប់។

ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ សូមចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការអភិរក្ស សត្វក្រពើភ្នំ និងការការពារទីជម្រកធម្មជាតិ របស់វា៕

LEAVE A REPLY

Please enter your comment!
Please enter your name here