ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានធ្វើការអំពាវនាវដល់
បងប្អូនជនរួមជាតិប្រុងប្រយ័ត្នចំពោះCOVID-19 ព្រោះមាន៣រូបហើយដែលបានស្លាប់ហើយ។
តាមរយ:ហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា ” សូមបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេរោគCOVID-19 ពីព្រោះ
បច្ចុប្បន្នភាពមានបងប្អូនខ្មែរយើង៣រូបហើយ
ដែលមេរោគចង្រៃ COVID-19 បានឆក់យក
ជីវិតពួក គាត់ដោយគ្មានក្តីមេត្តា និងបន្សល់នូវ
ក្តីអាឡោះអាល័យជាពន់ពេក ក្នុងឱកាសនេះ
ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត
ចំពោះក្រុមគ្រួសារសពដែលមានសាច់ញាតិ
បាត់បង់ជីវិតដោយសារមេរោគ COVID-19
បានផ្តាច់ជីវិតថ្មីៗនេះ ហើយខ្ញុំបាទសូមជូនពរ
ដល់បងប្អូនមានផ្ទុកមេរោគCOVID-19ដែល
កំពុងតែសម្រាកព្យាបាល សុំទេវតាជួយតាម
ថែរក្សាឲ្យឆាប់ជាសះស្បើយគ្រប់ៗគ្នាផងចុះ🙏”៕