សូមអ្នកពាក់ព័ន្ធទៅធ្វេីតេស្តបន្ទាន់ ក្រោយរកឃើញបុគ្គលិកហាងម៉ាស្សា GANESH ឆ្លងកូវីដ១៩

0
14

ភ្នំពេញ៖ ក្រោយរកឃើញបុគ្គលិកហាងម៉ាស្សា GANESH នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ឆ្លងកូវីដ១៩នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកពាក់ព័ន្ធសូមទៅធ្វេីតេស្តនៅ​ វិទ្យាល័យ​បាក់ទូក​ ឬ​ វិទ្យាល័យ​បឹង​ត្របែក​ ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម​ ឬ មន្ទីរ​ពេទ្យខ្មែរសូវៀត​ និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។

ហាងម៉ាស្សា Ganesh House ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ក្រោយរកឃើញបុគ្គលិករបស់អាជីវកម្មម៉ាស្សា Ganesh Hous ចំនួន៧នាក់ ក្នុងចំណោម៩នាក់ បានយកសំណាកជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៣៥នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៩២នាក់, ស្លាប់ចំនួន ៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here