មេបក្សយុវជនកម្ពុជា៖ ការសង់ផ្ទះសមរម្យ ជូនគ្រួសារនាយប្រុញ ត្រូវការថវិកាប្រមាណ ៥ពាន់ដុល្លារ ខណៈទទួលបានជាង ២ពាន់ដុល្លារហើយ

0
39

ភ្នំពេញ៖ ក្រោយបានប្រកាសជួយ សាងសង់ផ្ទះសមរម្យមួយឲ្យ គ្រួសារនាយប្រុញនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការសង់ផ្ទះសមរម្យនេះ ត្រូវការថវិកាប្រមាណ ៥ពាន់ដុល្លារ សម្រាប់ចំណាយក្នុងការសាងសង់ ខណៈមកដល់ពេលនេះ ទទួលបានជំនួយពីសប្បុសជននានា បានជាង ២ពាន់ដុល្លារហើយ។

លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២ មីនានេះថា «ប្រុញ អើយ ប្រុញ ផ្ទះថ្មីរបស់ក្មួយនឹងបានឆាប់ៗ នេះហើយ ដោយឥឡូវបងប្អូនដែលអាណិតក្មួយ បានរួមគ្នាជួយក្មួយមានទឹកប្រាក់ គឺជាង 2000$ហើយ ក៏មានបងប្អូនកំពុងផ្ញើជួយក្មួយទៀតដែរ។ ដោយក្មួយប្រុញធ្វើឲ្យយើងមានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើចឲ្យក្មួយប្រុញវិញ ទៅម្នាក់បន្តិចដើម្បីស្នាមញញឹមក្មួយប្រុញ🙏 🇰🇭🙏លេខABAខ្ញុំ 070777771 => PICH SROS បញ្ជាក់គម្រោងធ្វើផ្ទះជូនក្មួយប្រុញ ត្រូវការថវិកាប្រមាណជាង 5000$ ដូចរូបដែលបានបង្ហោះ»។

សូមរំលឹកថា តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២១ មីនា លោក ពេជ្រ ស្រស់ បានប្រកាសថា «បងប្អូនណាស្គាល់ក្មួយប្រុញ ជួយឲ្យគាត់ទាក់ទងមកខ្ញុំផង ខ្ញុំនឹងជួយធ្វើកូនផ្ទះជូនពួកគាត់ ឲ្យបានសមរម្យជាងផ្ទះគាត់បច្ចុប្បន្ននេះ ពីព្រោះខ្ញុំមើលឃើញផ្ទះគាត់ គឺលំបាកពេកហើយ រួមទាំងឪពុក គាត់ពិការថែមទៀតផង ហើយបើមានបងប្អូនណាចង់ជួយពួកគាត់ អាចជួយធ្វើផ្ទះជូនពួកគាត់ជាមួយ
ខ្ញុំបាន។ ម្នាក់បន្តិច គឺដើម្បីស្នាមញញឹមជនក្រីក្រលេខខ្ញុំ 070757777»៕

LEAVE A REPLY

Please enter your comment!
Please enter your name here