ភ្នំពេញ ៖ ដោយគោរព និងអនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ កម្លាំងអន្តាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងបានដឹកនាំ និងបញ្ជាកម្លាំង ទាំងអស់ឲ្យត្រៀមខ្លួនជាប្រចាំ ២៤/២៤ម៉ោង ដើម្បីរង់ចាំស្តាប់បទបញ្ជា ក្នុងការចេញប្រតិបត្តិការណ៍ ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ សារជំនន់ទឹកភ្លៀង ៕