អភិបាលខេត្តព្រះសីហនុ រំលឹកឲ្យបញ្ឈប់យកភាស៊ីពីអ្នកលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី

0
12

ភ្នំពេញ៖ ដើម្បីបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាព ក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុងស្រុកត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ស្តីពីការលុបការបង់ថ្លៃចំពោះ ប្រជាពលរដ្ឋលក់ដូរតាមកញែង កញ្ជើ ញី របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្លួន។

តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី២២ មីនា រដ្ឋបាលខេត្តព្រះសីហនុបានណែនាំដល់អាជ្ញាធរដូចតទៅ៖
– ត្រូវណែនាំដល់ប្រធានផ្សារ , អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន , បញ្ឈប់ការយក ភាស៊ី និង សេវាផ្សេងៗ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកព្រៀង កញ្ជើ ល្អី និងត្រូវបង្កលក្ខណៈ ងាយស្រួលដោយរៀបចំទីតាំងសមស្របដល់បងប្អូនប្រជាពលរដ្ឋ ដែលរកស៊ីលក់ដូរឥវ៉ាន់

– ណែនាំដល់ប្រធានផ្សារអ្នកគ្រប់គ្រងផ្សារត្រូវអនុវត្តការប្រមូលចំណូល តាមរយៈការបង់ភាស៊ី និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅ

– ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវលើកស្លាកតារាងតម្លៃភាស៊ីនៅតាមទីផ្សារក្នុងដែន សមត្ថកិច្ចរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here