ចាប់ពីថ្ងៃស្អែកទៅ! តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យមលាយឡំផ្គរ រន្ទះនិងខ្យល់កន្ត្រាក់

0
8

ភ្នំពេញ៖ ក្រសួងធនធានទឹកនឹងឧតុនិយមបានប្រកាសឲ្យដឹងថាចាប់ពីថ្ងៃទី២៤ដល់៣០មីនាខាង មុខនេះតំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្សោយហើយមានផ្គរ រន្ទះផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី២៣មីនាឆ្នាំ២០២១ស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៤-៣០ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា
ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា នៅថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតី ទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២១ ទទួលឥទ្ធិពលពី កម្រិតសម្ពាធទាបខ្សោយ ។

ក្រសួងបន្តថាស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៨អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ
និងមានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទៅមធ្យម ។ចំណែលបណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៨ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ អង្សាសេមានភ្លៀង ផ្គររន្ទះ ខ្សោយ ។

ដោយឡែកតំបន់មាត់សមុទ្រ មាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣អង្សាសេនិងមានភ្លៀង ផ្គររន្ទះ ពីខ្សោយទៅមធ្យម ។

អាស្រ័យដូចនេះក្រសួងបានឲ្យសូមសាធារណជនជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវ បាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅថ្ងៃទី២៤ ខែមីនា ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here