ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២០ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយឧបករណ៍គ្រឿងបំពងសម្លេងម៉ាកJBL(ក្លែងក្លាយ) និងម៉ាក JBZ( ក្លែងបន្លំម៉ាកសញ្ញា)តាមបណ្តឹងរបស់ក្រុមហ៊ុន Tilleke&Gibbins Ltd.ទៅលើ ៣ទីតាំង នៅខណ្ឌ៧មករា និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូតបាន ឧបករណ៍គ្រឿងបំពងសម្លេងម៉ាកJBL(ក្លែងក្លាយ)សរុបចំនួន ៨៤៤គ្រឿង និងJBZ(ក្លែងបន្លំម៉ាកសញ្ញា)ចំនួន ២៩២គ្រឿង។
សម្ភារ:ខាងលើត្រូវបានព្រះរាជអាជ្ញារងបញ្ជាឲ្យរក្សាទុកជាបណ្ណោះអាសន្ននៅទីតាំងឃ្លាំងស្តុកទាំងនោះ និងបិទផ្លុំបេឃ្លាំង រង់ចាំការសំរេចពីស្ថាប័នតុលាការ និងតម្រូវអោយម្ចាស់ទីតាំងទាំង ០២ខាងលើ ចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនិតិវិធី ៕




