ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានសម្រេចផ្ដល់បន្ថែមថវិការជូនដល់បណ្ដាខេត្ដចំនួន១១ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលវិលត្រលប់មកស្រុកកំណើតវិញ ដែលកំពុងធ្វើចត្តាឡីស័ក។
យោងតាមតារាងបន្ថែមថវិការតាមបណ្ដាខេត្ដ សម្រាប់ត្រៀមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា៖
១. ខេត្ដបាត់ដំបង ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ១៩៦៩នាក់ ថវិការបន្ថែម ៣០០លានរៀល
២. ខេត្ដបន្ទាយមានជ័យ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ២៧៧០នាក់ ថវិការបន្ថែម ៣០០លានរៀល
៣. ខេត្ដពោធិ៍សាត់ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ៩១៣នាក់ ថវិការបន្ថែម ២០០លានរៀល
៤. ខេត្ដព្រះវិហារ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ៦៧នាក់ ថវិការបន្ថែម ២០លានរៀល
៥. ខេត្ដកណ្ដាល ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ៩៩១នាក់ ថវិការបន្ថែម ១៥០លានរៀល
៦. ខេត្ដស្វាយរៀង ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ១៥៨នាក់ ថវិការបន្ថែម ២០លានរៀល
៧. ខេត្ដព្រៃវែង ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ១៣៥៩នាក់ ថវិការបន្ថែម ៣០០លានរៀល
៨. ខេត្ដក្រចេះ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ៣០៣នាក់ ថវិការបន្ថែម ៤០លានរៀល
៩. ខេត្ដតាកែវ ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ៣២៤នាក់ ថវិការបន្ថែម ៤០លានរៀល
១០. ខេត្ដកំពង់ឆ្នាំង ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ២១៥នាក់ ថវិការបន្ថែម ៣០លានរៀល
១១. ខេត្ដសៀមរាប ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានចំនួន ១៩៣១នាក់ ថវិការបន្ថែម ២០០លានរៀល ៕
