រកឃើញ​អ្នកឆ្លងកូវីដ១៩ចំនួ​ន៣៥នាក់បន្ថែមទៀត និងជាសះស្បើយ៣២នាក់

0
7

ភ្នំពេញ​៖ ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៥នាក់ទៀតក្នុងនោះជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន៣៣នាក់និងអ្នកដំណើរពីបរទេសចំនួន២នាក់ចំណែកករណីជាសះស្បើយមានចំនួន៣២នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៣ មីនា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣នាក់ និងអ្នកស្លាប់ចំនួន៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here