ភ្នំពេញ÷ សត្វខ្លាធំត្រូវបានគេសន្មតថាផុតពូជ (functionally extinct) ពីព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា។
រូបថតសត្វខ្លាធំដែលត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិចុងក្រោយគេបង្អស់គឺស្ថិតនៅក្នុង ដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌលគិរីក្នុងឆ្នាំ២០០៧។
យោងតាមក្រសួងបរិស្ថាន បានឲ្យដឹងថា កត្ដាគំរាមកំហែងចម្បងៗ ចំពោះការរស់រានមានជីវិតរបស់សត្វខ្លាធំ និងប្រភេទសត្វសំខាន់ៗជាច្រើនទៀតក្នុងប្រទេសកម្ពុជា គឺវិបត្តិអន្ទាក់ ការប្រមាញ់ខុសច្បាប់ និងការបាត់បង់ទីជម្រកធម្ម ជាតិ៕