ប្រធានគណបក្សយុវជនកម្ពុជា បញ្ជូនក្រុមការងារ ចុះទៅផ្ទះក្មួយប្រុញ ដើម្បីចាត់ចែងរៀបចំ ធ្វើផ្ទះជូន

0
147

ភ្នំពេញ៖ មិនទុកយូឡើយ លោក ពេជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជូនក្រុមការងារ ចុះទៅផ្ទះក្មួយប្រុញ ដើម្បីចាត់ចែងរៀបចំ
ធ្វើផ្ទះជូនក្មួយប្រុញ។

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា “នៅថ្ងៃនេះលោក ផន ផល្លា អនុប្រធានរបស់ខ្ញុំបានចុះទៅផ្ទះក្មួយប្រុញ ដើម្បីចាត់ចែងរៀបចំឲ្យជាងចូលធ្វើផ្ទះជូនក្មួយប្រុញ ដោយគ្រួសារក្មួយប្រុញនិងក្មួយប្រុញគឺបានសម្រេចយកម៉ូតផ្ទះមានរូបខាងក្រោមនេះមានទំហំ7m x 11m។

ជាមួយគ្នានោះលោក ពេជ្រ ស្រស់ បានជំនួសមុខឲ្យក្មួយប្រុញ និងក្រុមគ្រួសារក្មួយសុំអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភជួយធ្វើផ្ទះឲ្យក្មួយប្រុញបានផ្ទះថ្មី។

សូមរំលឹកថា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ជាអ្នកផ្គួចផ្ដើមគំនិតក្នុងការជួយសាងសង់ផ្ទះជួយក្មួយប្រុញ ការផ្ដួចផ្ដើមនេះបានធ្វើឡើង ដោយឃើញពីការលំបាក របស់ក្មួយប្រុញនិងក្រុមគ្រួសារ ដែលរស់នៅលើផ្ទះខ្ទមតូចចង្អៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here