អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ ក្នុងនោះមានខ្មែរម្នាក់ និងចិនម្នាក់, សរុបគិតមកដល់ពេលនេះមាន៧នាក់ហើយ

0
7

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះមានបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព៌ត័មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយអ្នកជំងឺទាំងពីរនាក់មានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារកាវ៉ៃលុកនៃជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ មានអ្នកជំងឺបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ៧នាក់ហើយ ។ដោយឡែក ចំពោះការស្លាប់អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់នេះ ក្រសួងសុខាភិបាល នឹងជាប្រកាសជាផ្លូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here