ពហុកីឡាដ្ឋានជាតិមរតកតេជោ នឹងបញ្ចប់ការសាងសង់ពាក់កណ្ដាលឆ្នាំនេះ ដែលអាចផ្ទុកអ្នកទស្សនាបានជាង ៦ម៉ឺននាក់

0
16

ភ្នំពេញ÷ ពហុកីឡាដ្ឋានជាតិមរតកតេជោដែលជាជំនួយសាងសង់ដោយរដ្ឋាភិបាលចិននឹងបញ្ចប់ការសាងសង់នាពាក់កណ្ដាលឆ្នាំ ២០២១ នេះ នឹងអាច​ផ្ទុ​ក​​អ្នកទស្សនាបានជាង ៦ ម៉ឺននាក់។

យោងតាមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជានាថ្ងៃទី២៥ ខែមីនានេះបានឲ្យដឹងថា ពហុកីឡាដ្ឋានខាងលើនេះ គឺជាពហុកីឡាដ្ឋានដែលមានកម្រិតស្ដង់ដារខ្ពស់បំផុតក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ននេះ។ ហើយពិធីបើកនិងបិទនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games)លើកទី ៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនា​ឆ្នាំ​ ២​០​​២៣ ខាងមុខនេះ នឹងត្រូវបានរៀបចំឡើងនៅទីនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here