Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ជាថ្មីម្ដងទៀតទាក់ទងនឹងបញ្ហាសុវត្ថិភាព

0
9

ភ្នំពេញ៖មិនទាន់ទាំងបានមួយខែផងបន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS សម្រាប់ទូរសព្ទ iPhone ទាក់ទងនឹងការវាយប្រហារតាមរយៈភាពចន្លោះប្រហោងដែលមាននៅក្នុង WebKitដែលជាផ្នែកមួយរបស់កម្មវិធីSafariនោះកាលពីម្សិលមិញនេះក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធី នេះបន្ថែមទៀតទាក់ទងនឹងបញ្ហាដែលអាចហើយជនខិលខូចធ្វើការវាយប្រហារតាមរយៈ Web browser។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា ដើម្បីចៀសវាងពីការវាយប្រហារ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពទូរសព្ទ iPhone ជាមួយ iOS 14.4.2 ដោយគ្រាន់តែចូលទៅក្នុង Settings > General > Software Update។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅអានការណែនាំរបស់ក្រុមហ៊ុនតាមតំណភ្ជាប់ដូចខាងក្រោម៖
https://support.apple.com/en-us/HT212256៕

LEAVE A REPLY

Please enter your comment!
Please enter your name here