បិទការចេញ-ចូល បរិវេណបុរីសិរីមង្គល នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧នាក់

0
10

ភ្នំពេញ៖ អាជ្ញាធរខេត្តកណ្ដាល បានសម្រេចបិទជាបណ្ដោះអាសន្ន នូវការចេញចូលបរិវេណបុរីសិរីមង្គល ដែលមានទីតាំងស្ថិតភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ក្រោយរកឃើញមនុស្ស ៧នាក់បានឆ្លងជំងឺកូវីដ១៩។

តាមរយៈលិខិតបញ្ជាទៅកាន់អភិបាលក្រុងតាខ្មៅ កាលពីយប់ថ្ងៃទី២៦ មីនា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ ពិសេសប្រជាពលរដ្ឋ រស់នៅតំបន់នេះផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋទូទៅ រដ្ឋបាលខេត្តស្នើលោកអភិបាលក្រុងតាខ្មៅ ត្រូវចាត់វិធានការបន្ទាន់ដូចខាងក្រោម៖

-បិទជាបណ្តោះអាសន្នការធ្វើដំណើរចេញចូលបរិវេណបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ។ ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះ អាចអនុញ្ញាតឲ្យចូលស្នាក់នៅ តែមិនអនុញ្ញាតឲ្ហចេញ ដោយត្រូវធ្វើការគ្រប់គ្រងទីតាំងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

-បន្តធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូរីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here