ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថានៅព្រឹកថ្ងៃទី២៧ ខែ មីនានេះ មានអ្នកជំងឺ ម្នាក់ទៀតហើយជាជនជាតិខ្មែរ ភេទស្រី អាយុ៤៣ឆ្នាំ បានស្លាប់ ដោយសារជំងឺកូវីដ១៩ (COVID-19) នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បញ្ជាក់តាមរយៈគេហទំព័រហ្វេសប៊ុកថា អ្នកជំងឺដែលស្លាប់ខាងលើមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ, ធ្លាក់ឈាមច្រើន ហើយចុងក្រោយជំងឺកូវីដ១៩៕