ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៧មីនានេះបានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺជាស្ត្រី ម្នាក់អាយុ ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារស្ហុកភ្លាមៗបណ្តាលមកពីការហូរឈាមក្រពះខ្លាំងផង និងហូរឈាមរដូវច្រេីនពេកផង មិនមែនដោយសារជំងឺកូវីដ-១៩ នោះឡេីយ។