លោក ពេជ្រ ស្រស់ កោតសរសើរ ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលមិនសម្ងំសុខតែឯងនៅពេលក្លាយខ្លួនជាមហាសេដ្ឋី

0
30

ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានធ្វើការកោតសរសើរដោយស្មោះចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែល មិនសម្ងំសុខតែឯងនៅពេលក្លាយខ្លួនជាមហាសេដ្ឋីគឺបានជួយបរិច្ចាគ ថវិការហូតជិត10លានដុល្លារដើម្បីចូលរួមទប់ ស្កាត់មេរោគ Covid-19 ជាមួយរដ្ឋាភិបាល។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា ” ខ្ញុំសុំកោត សរសើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាដោយស្មោះ ដែល អ្នកឧកញ៉ា មិនសម្ងំសុខតែឯងនៅពេលក្លាយខ្លួនជាមហាសេដ្ឋី សារជាតិអ្នកធ្លាប់ក្រ គឺតែងតែដៃទូលាយ ដោយថ្មីៗនេះ អ្នកឧកញ៉ាបានបរិច្ចាគ ថវិការហូតជិត10លានដុល្លារដើម្បីចូលរួមទប់ ស្កាត់មេរោគ Covid-19 ជាមួយរដ្ឋាភិបាល។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា ការចូលរួមរបស់ អ្នកឧកញ៉ា គឺជាការដាស់ស្មារតីដល់កូនខ្មែរគ្រប់ៗរូប ឲ្យភ្ញាក់រលឹកស្រលាញ់ជាតិនិងជាតិសាសន៍ខ្លួនឯងនៅពេលខ្លួនជោគជ័យមានប្រាក់ក្លាយជាសេដ្ឋី និងក្លាយជាមហាមន្រ្តី ដោយកុំចោលអ្នកខ្សត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here