ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយថវិកាចំនួន១០៧០លានរៀល រួមទាំងសម្ភារឃីតមួយចំនួនទៀត ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។
សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន១០៧០លានរៀល និងខេត្តចំនួន១២ ទទួលបានសម្ភារៈឃីត សម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី២៨ ខែមីនានេះ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១៕

