ភ្នំពេញ៖ រដ្ឋបាលខេត្តកែបនៅថ្ងៃទី២៨មីនានេះបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញបុគ្គលម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ១នាក់ ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត ដែលជាកម្មករស្ថាបនាផ្លូវនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បុគ្គលគ្រប់រូប ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩រូបនេះសូមអញ្ជើញផ្ដល់ព័ត៌មានមកកាន់ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៣៣៤ ៣៣៣ ឬ ០១២ ៤៩៣ ៣១៤ កុំបីខាន៕


