ភ្នំពេញ÷ សត្វខ្ទីងមួយក្បាលមានកូននៅក្នុងពោះត្រូវបានព្រានព្រៃបាញ់ធ្វើឲ្យរងរបួសហើយស្លាប់នៅចំណុចភ្នំជញ្ជាំង ស្ថិតនៅក្នុងភូមិលំទង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យោងតាមមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានឲ្យដឹងថា សត្វខ្ទីងនោះបានស្លាប់ កន្លងផុតទៅរយៈពេលមួយសប្ដាហ៍មកហើយធ្វើឲ្យសត្វខ្ទីងនោះស្អុយរលួយហើមអស់ហើយ៕