ភ្នំពេញ៖ បុរសល្មោភកាមម្នាក់ បានចាប់រំលោភកូនស្រីបង្កើត របស់ខ្លួនបានសម្រេចម្ដងញ៉ាម លុះចាប់រំលោភលើកទី២ ធ្វើឲ្យនាងអត់ទ្រាំមិនបាន ក៏ប្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន នាំទៅដាក់គុក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ។
មន្រ្ដីនគរបាលបាលស្រុកសំបូរ បានឲ្យដឹងថា ជនសង័្សយឈ្មោះ ណៃ ចន្ថា អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ។ រីឯជនរងគ្រោះ ឈ្មោះ ក ល អាយុ២០ឆ្នាំ។ រីឯការឃាត់ខ្លួនជនសង័្សយនេះ គឹសមត្ថកិច្ចបានធ្វើឡើង តាមពាក្យបណ្ដឹង ពីឈ្មោះ ឈុន តឿន អាយុ៥៤ឆ្នាំ (ម្ដាយរបស់ជនរងគ្រោះ) មានទីលំនៅ ភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានចោទប្រកាន់ជនសង័្សយ ពីការចាប់កូនស្រីបង្កើតរបស់ខ្លួន។
លោក ណូយ ស៊ីថាច អធិការរងទទួលការងារព្រហ្មទណ្ឌ បានបញ្ជាក់ទៀតថា ក្រោយការសួរនាំ ជនរងគ្រោះ បានឆ្លើយបំភ្លឺថា កាលពីវេលាម៉ោង៣រសៀល នៅថ្ងៃទី(មិនចាំ) ខែកក្កដា ឆ្នាំ២០១៥ ខណ:នាងកំពុងតែអង្គុយរៀន នៅលើផ្ទះម្នាក់ឯង ស្រាប់តែឪពុករបស់នាង បានឡើងមកចាប់ខ្ទប់មាត់ និងគំរាមថា បើស្រែកអញនឹងសម្លាប់ចោល។ បន្ទាប់មក ជនសង័្សយក៏បានចាប់នាងរំលោភសេពសន្ថវ: រហូតបានសម្រេចម្ដង។
លោកអធិការរង បានបន្ដថា ក្រោយមក នាងបានសម្រេចចិត្តឈប់រៀន ហើយនៅថ្ងៃទី(មិនចាំ) ខែកក្កដា ឆ្នាំ២០១៩ នាងក៏បានសម្រេចចាកចេញពីផ្ទះ ទៅរៀនអ៊ុតសក់ នៅរាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នាងមានអារម្មណ៍នឹកផ្ទះ ក៏បានវិលត្រឡប់មកវិញ។ បន្ទាប់ពីនាងមកដល់ផ្ទះវិញ ស្រាប់តែនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល ខណ:នាងកំពុងបញ្ចូលភ្លើងទូរស័ព្ទ ក្នុងបន្ទប់តែម្នាក់ឯង ឪពុករបស់នាងបានចូលទៅក្នុងបន្ទប់ ហើយក៏ចាប់ខ្ទប់មាត់ និងគំរាមថា បើស្រែកឲ្យគេដឹង អញនឹងសម្លាប់ចោល។ បន្ទាប់មក គាត់បានចាប់នាងរំលោភ រហូតសម្រេចមួយដងទៀត។
លោកអធិការរង បានបន្ដថា ក្រោយមក រឿងរ៉ាវស្រូវនេះក៏ត្រូវជនរងគ្រោះទម្លាយប្រាប់ម្ដាយ ទើបឈានដល់ការប្ដឹងទៅសមត្ថកិច្ច ហើយនគរបាលស្រុកសំបូរ បានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ និងអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ដើម្បីចោទប្រកាន់តាមច្បាប់ ៕