ឱ លោ​កចោ​រ​អើ​យ​!​ ​បើ​មិ​ន​បា​ន​ជួ​យអី​ ​សូ​ម​កុំ​ជួ​យ​លួ​ច​ ​ព្រោះ​ស្រុ​ក​កំពុ​ង​​ ​មា​ន​គ្រោះ​ទឹ​ក​ជំ​នន់​

0
33

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងករណីលួចមេគោ អ្នកស្រុក។
ការឃាត់ខ្លួននេះធ្វើឡើង តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់របស់ លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលបន្ទុកដឹកនាំអធិការដ្ឋាន នគរបាលស្រុក និងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ទីឡា ស្នងការរងទទួលផែនការងារ នគរបាលព្រហទ័ណ្ឌផង លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត ដឹកនាំមន្រ្តីជំនាញ ធ្វើការស្រាវជ្រាវជុំវិញករណី ចោរលួចឥតក្តីមេត្តា នេះជាបន្ទាន់ ។

សូមរំលឹកថា កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោងប្រមាណ ១៥ និង៣០ នាទីរសៀល នៅ ចំណុចភូមដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងពេលដែលប្រជាពលរដ្ឋ សឹងតែមួយស្រុក ភ័យព្រួយនឹងជំនន់ទឹកភ្លៀង បង្កការ លិចលង់លំនៅដ្ឋាន ផលដំណាំពុំទាន់ បានស្រាក ស្រាន្តផងនោះ ក៏ស្រាប់តែចោរចិត្តឥតមេត្តាមក ធ្វេីសកម្មភាពលួចយកគោមេ តែមួយរបស់ប្រជា ពលរដ្ឋឈ្មោះ ច្រឹង បូរី ភេទស្រី អាយុ ៤២ឆ្នាំ រស់ នៅមូលដ្ឋានខាងលើ ទៅបាត់ក្នុងខណៈ ដែល ម្ចាស់ចងឱ្យស៊ីស្មៅ នៅចម្ងាយប្រមា ណ ២០០ម៉ែត្រពីខាងមុខផ្ទះ ។

ឆ្លងតាមរយៈការស្រាវជ្រាវនិងដោយមានភស្តុតាងគ្រប់គ្រាន់ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ វណ្ណារ៉ា ព្រះរាជអាជ្ញា អម សាលាដំបូងខេត្តបាត់ដំបងផង នាវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី ១៤ខែ តុលា ឆ្នាំ ២០២០ នេះ ចោរចិត្តឥតមេត្តាម្នាក់ឈ្មោះ សេង សុបិន ហៅ ហុង ភេទប្រុស អាយុ ២៤ឆ្នាំ ដែលមាន លំនៅដ្ឋានក្នុងស្រុកសំឡូតដែរ ត្រូវបានសមត្ថ កិច្ចនគរបាលឃាត់ខ្លួនស្រាវជ្រាវ ហើយទីបំផុតគេបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាពលួចគោមេរបស់ជនរងគ្រោះខាងលើប្រាដកមែន ។

ក្រោយសាកសួរ សមត្ថកិច្ចបាន ស្វែងរកគោ មួយ ក្បាលនោះប្រគល់ជូន ទៅជនរងគ្រោះវិញ រីឯ ចោរចិត្តឥតមេត្តារូបនេះ ត្រូវបានសមត្ថិកិច្ចនគរ បាលរៀបចំសំណុំរឿង បញ្ជូនមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here