ព្រះមហាក្សត្រ ប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ទ្រទ្រង់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

0
12

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។

តាមរយៈព្រះរាជសារផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣០ មីនា ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ បានទិញយកមន្ទីរពេទ្យ «នគរទេព» ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ដើម្បីបម្រើលើវិស័យសុខាភិបាល ក្នុងការថែរក្សាសុខុមាលភាពជូនប្រជារាស្ត្រខ្មែរ នៅទូទាំងប្រទេស។

ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅ ជាទីបំផុតចំពោះសម្តេចតេជោ ដែលបានដឹកនាំប្រទេសជាតិ ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម និងជាអគ្គមគ្គុទេសក៍ ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here