ភ្នំពេញ÷ ហ្វូងដំរីព្រៃចំនួន ៣៨ ក្បាលត្រូវបានប្រជាពលរដ្ឋឃើញនិងថតបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា
ដែនជម្រកសត្វព្រៃកែវសីម៉ាគឺជាទីជម្រកដ៏ធំមួយរបស់សត្វដំរីព្រៃអាស៊ី និងប្រភេទសត្វកម្រផ្សេង ទៀត។ បច្ចុប្បន្ន មានសត្វដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាននៃប្រទេសកម្ពុជា។
ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ សូមកុំរំខានដល់សត្វដំរីព្រៃទាំងនោះ និងសូមចូលរួមការពារនិងអភិរក្សសត្វដំរីព្រៃទាំងនេះឱ្យបានគង់វង្ស៕