ភ្នំពេញ៖ កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបាន ចំនួន៣៥ ៨០៥.៨៥លានដុល្លារ ក្នុងនោះ ការនាំចេញមានទំហំទឹកប្រាក់ ចំនួន ១៧២ ១៥.៣៧លានដុល្លារ កើនឡើង១៦,៧២%។
យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា «ទំហំពាណិជ្ជកម្ម សម្រេចបាន ៣៥ ៨០៥.៨៥លានដុល្លារអាមេរិក កើនឡើង២.៥៤% ក្នុងនោះ ការនាំចេញមាន ១៧២ ១៥.៣៧លានដុល្លារអាមេរិក កើនឡើង១៦.៧២% និងការនាំចូលមាន ១៨ ៥៩០.៤៨លានដុល្លារអាមេរិក ថយចុះ៧.៨៤% បើធៀបនឹងឆ្នាំ២០១៩»។
របាយការណ៍ដដែល ក៏បានបញ្ជាក់ថា កាលពីឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម ផ្ដល់អាជ្ញាប័ណ្ណនាំចេញ ចំនួន៥៣ច្បាប់ មានទឹកប្រាក់៥ ៣០៧ ៨៥៨.៨៧ ដុល្លារអាមេរិក និងពន្យារអាជ្ញាប័ណ្ណនាំចេញ ចំនួន២៣ច្បាប់ និងផ្ដល់លិខិតជូនដំណឹងទំនិញ ឆ្លងកាត់ចំនួន៣៣ច្បាប់។ ក្រសួង បានផ្ដល់អាជ្ញាប័ណ្ណនាំចូល ចំនួន១០ច្បាប់ មានទឹកប្រាក់១ ២៤១ ២៧៥.៣០ដុល្លារអាមេរិក និងបានពន្យារអាជ្ញាប័ណ្ណនាំចូល ចំនួន១ច្បាប់។
ជាងនេះទៅទៀត ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម ក៏បានផ្ដល់លិខិតបញ្ជាក់ការនាំចេញ នាំចូល ត្បូងពេជ្រមិនទាន់កែច្នៃ និងសល់ពីការកែច្នៃ ក្នុងនោះ នាំចូលចំនួន២៣ច្បាប់ មានទឹកប្រាក់ ២៣ ៨៩៩ ០៦៤.៧០ដុល្លារអាមេរិក និងនាំចេញ ចំនួន២២ច្បាប់ មានទឹកប្រាក់១៩ ៨២១ ៩៦៦.០៧ដុល្លារអាមេរិក ផងដែរ៕