ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ដល់ជាទស្សនទានសំខាន់ៗចំនួន៣ចំណុចត្រៀមខ្លួនក្នុងការស្តារនូវសេដ្ឋកិច្ចជាតិ
បន្ទាប់ពីកូវីដ១៩។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោក ពេជ្រ ស្រស់ បានលើកឡើងថា គណបក្សយុវជនកម្ពុជាបានផ្តល់ទស្សនៈទានអំពីការត្រៀមខ្លួនក្នុងការស្តារនូវសេដ្ឋកិច្ចជាតិបន្ទាប់ពីកូវីដ១៩ ការស្តារសេដ្ឋកិច្ចជាតិ គឺមាន
បីចំណុចធំៗ គឺ ខ្លី មធ្យម និងរយៈពេលវែង។
ទស្សនៈទានសំខាន់ៗទាំងនោះរួមមាន:
១.យន្តការរយៈពេលខ្លី
ក/ប្រជាពលរដ្ឋខ្មែរទាំងអស់ បូករួមជនបរទេសផងដែរ ត្រូវតែចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នាឲ្យបាន60ឬ70ភាគរយនៃប្រជាជនកម្ពុជាសរុប ដើម្បីប្រជាជនទូទៅ រស់នៅតាមគន្លងដូចដើម។
ខ/រដ្ឋាភិបាលត្រូវតែមានគោលការណ៍ជាក់លាក់ឲ្យប្រជាជនដែលបានចាក់វ៉ាក់សាំងហេីយ គឺមានសិទ្ធិពេញលេញ ក្នុងការធ្វើដំណើរ ធ្វើអាជីវកម្ម ឆ្លង ស្រុក-ខេត្ត ឲ្យមានប័ណ្ណបញ្ជាក់ថា បានចាក់ វ៉ាក់សាំងរួចរាល់
គ/រដ្ឋាភិបាលត្រូវតែមានវិធានការម៉ឺងម៉ាត់ចំពោះជនបរទេស ជាពិសេស គឺជាមួយជនជាតិចិន និងវៀតណាម ពីព្រោះភាគច្រេីនពួកនេះជាភ្នាក់ងារ ចម្លងកូវីដ១៩ ហើយវាមិនមែនជាការរេីសអេីងជាតិ
សាសន៍អ្វីនោះទេ ក៏ប៉ុន្តែវាជាការយកចិត្តទុកដាក់អំពីសុវត្ថិភាពនិងសុខភាពសាធារណ:។
គ/ រដ្ឋាភិបាលគួរបន្តកាត់បន្ថយនូវការចំណាយផ្សេងៗក្នុងស្ថាប័នរដ្ឋណាមិនចាំបាច់រយៈពេល ២ឆ្នាំទៅមុខបន្តទៀត
២. យន្តការរយៈពេលមធ្យម
ក/ គឺត្រូវសង្រ្គោះដល់សហគ្រាសខ្នាតតូច និង
មធ្យម តាមរយៈការអនុគ្រោះការយកពន្ធរយៈ
ពេល ២ ឆ្នាំ ទៅមុខ ពីព្រោះ សហគ្រាសបែប
លក្ខណៈគ្រួសារ ឬ ក្រុមហ៊ុន ខ្នាតតូច នៅក្នុង
ស្រុក ភាគច្រើនពួកគេក្ស័យធន់ ដូច្នេះរដ្ឋត្រូវ
តែជួយចូក-ចែវ ឱ្យរស់ឡើងវិញ ដើម្បីពួកគេ
មានលទ្ធភាពស្តារនូវជីវភាពក្រុមហ៊ុនពួកគេ។
ហើយរដ្ឋត្រូវសម្របសម្រួលជាមួយនឹងធនាគារ ជាតិ ក៏ដូចជាធនាគារឯកជនឲ្យផ្តល់ឱកាសដល់សហគ្រាសខ្នាតតូចមាន ឱកាសខ្ចីប្រាក់ ដោយបង់ការប្រាក់កម្រិតទាប និងបង់ក្នុងចំនួនតិចតួចប្រចាំខែ រីឯសហគ្រាសខ្នាតតូច យើងផ្តោតលើវិស័យទេសចរណ៍ ឧហ្សាហកម្ម កសិកម្ម។ល។
ខ/ ចំណុចមួយទៀតគឺបង្កើតការឲ្យយុវជនមានការងារធ្វើនៅក្នុងដំបន់ឲ្យបានយ៉ាងតិច 70% នៃកម្លាំងយុវជនសរុបនៅក្នុងប្រទេសដើម្បីឲ្យយុវជនចូលរួមស្តារនូវសេដ្ឋកិច្ចជាតិ តាមរយៈចំណេះ ជំនាញ និងកម្លាំងពលកម្មរបស់ពួកគេ។
គ/ រដ្ឋាភិបាលត្រូវស្វែងរកទីផ្សារកសិកម្មបន្ទាន់មួយ ដើម្បីជួយដល់កសិករ និងត្រូវបំផុសចលនាប្រើប្រាស់នូវផលិតផលក្នុងស្រុកឲ្យមានល្ល្បឿន លឿនបំផុត ព្រមទាំងលើកស្ទួយដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ដើម្បីផ្តល់ការងារដល់អ្នកស្រុក
ឃ/ លើកទឹកចិត្តដល់ក្រុមហ៊ុនបរទេស ដោយ
បន្ធូរបន្ថយពន្ធមិនចាំបាច់រយៈពេល២ឆ្នាំទៅមុខនិងសម្រួលការងាររដ្ឋបាលផ្សេងៗកុំឲ្យមានភាពស្មុគស្មាញ ដែលជាហេតុធ្វើឲ្យមានការរាំងស្ទះទៅដល់ដំណើរការមុខជំនួញរបស់ពួកគេ។
៣.យន្តការរយៈពេលវែង
ក/ ពន្លឿនល្បើនលុបបំបាត់អំពើពុករលួយគ្រប់វិស័យដើម្បីបង្កើនអ្នកវិនិយោគិនបរទេសសំខាន់ៗ និងជួយដល់អ្នកវិនិយោគក្នុងស្រុកផងដែរ។
ខ/ វិស័យកសិកម្ម
• ជួយកសិករឲ្យមានប្រភពទឹកឲ្យមានគ្រប់គ្រាន់ដើម្បីអាចបង្កបង្កើនផលលើសពី១ដងក្នុងមួយរដូវ
•ជំរុញនិងលើកទឹកចិត្តកសិករផ្តោតលើការដាំបន្លែ ដំណាំហូបផ្លែ និង ការចិញ្ចឹមសត្វ ដើម្បីលក់ក្នុងទីផ្សារសហគមន៍ដែលនៅក្បែរពួកគេ
• ក្រសួងពាក់ព័ន្ធគួរផ្តល់ជំនួយដល់កសិករទាំងគ្រាប់ពូជ បច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារដល់កសិករទាំងឡាយដែលត្រូវការជាចាំបាច់។
• ជំរុញការកែច្នៃកសិផលដើម្បីនាំចេញជាផល
សម្រេចចូលទៅទីផ្សារបរទេស។
គ. វិស័យឧស្សាហ៍កម្ម
• ថែរក្សារោងចក្រកាត់ដេរដែលមានស្រាប់ឲ្យ
ដំណើរការល្អ និងបន្តស្វែងរកវិនិយោគថ្មីបន្ថែម
• ស្វែងរកអ្នកវិនិយោគរោងចក្រកែច្នៃវត្ថុធាតុ
ដើមចម្រុះផលិតផលឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីជួយដល់តម្លៃផលិតផលក្នុងស្រុក និងបង្កើនការងារដល់យុវជន និងពលរដ្ឋខ្មែរ។
ឃ. វិស័យទេសចរណ៌
• បង្កើតដំបន់ទេសចរណ៍ឆ្នៃប្រឌិតឲ្យបានច្រើននិងសម្បូរបែប ដែលផ្តល់ជម្រើសដល់អ្នកទេសចរណ៍ឲ្យមានការជ្រើសក្រៅពីដំបន់ដែលយើងមានស្រាប់ក្នុងពេលបច្ចុប្បន្ននេះ។
ង. វិស័យសំណង់ និងអចលនទ្រព្យ
• ទាក់ទាញអ្នកវិនិយោគបន្ថែមលើវិស័យនេះ៕