អតីតស្តេចប្រដាល់​ខ្មែរ លោក ជា ស្រួច រស់នៅក្នុងសភាពលំបាកខ្លាំងដោយសុំផ្ទះគេជ្រក និងធ្វើការសំណង់

0
65

ភ្នំពេញ៖ អតីតស្តេចប្រដាល់​ខ្មែរមួយរូប ដែល​ពុកម៉ែ បងប្អូន​ និងប្រជា​ជនខ្មែរស្ទើរ​តែគ្រប់ស្រទាប់វណ្ណ:បានស្គាល់គឺ លោក ជាស្រួច ដែលធ្លាប់មានឈ្មោះល្បីល្បាញពេលនេះលោក រស់នៅក្នុងសភាពលំបាកខ្លាំងដោយសុំផ្ទះគេជ្រក និងធ្វើការសំណង់។

យោងតាមគណនីហ្វេសប៊ុកមួយបានបង្ហោះសារភ្ជាប់ដោយរូបភាព របស់លោកជា ស្រួច​ និងភរិយាកំពុងតែឈរ និងនៅក្បែរនោះមានកូនតូចម្នាក់ អមដោយសារមួយឃ្លាយ៉ាងដូច្នេះថា” បងជាស្រួច តាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំណង់ រសាត់មកដល់រតនគិរី អ្នកដែលធ្លាប់ស្តាប់បទបេះដូងអ្នកប្រដាល់ពិតជាស្គាល់ ឥលូវស្ទើរគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម ខេត្តរតន:គីរី”។

គួររំលឹកផងដែរថា លោ​កជា​ ស្រួច​ ធ្លាប់មានឈ្មោះល្បីល្បាញក្នុងសង្គមខ្មែរ ជាពិសេសក្នុងវិស័យកីឡាប្រដាល់ខ្មែរកាលពីពេលកន្លងទៅ និងធ្លាប់បានចូលរួមសម្តែងនៅក្នុងវីដេអូចម្រៀងឈាមអ្នកប្រដាល់ថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here