កុមារាកើតជំងឺកូវីដ១៩ នាំឱ្យផ្ទុះការរំជួលចិត្តអាណិតអាសូរ ពេលនេះបានជាសះស្បើយវិញហើយ

0
10

ភ្នំពេញ៖ កុមារាអាយុ ៦ឆ្នាំម្នាក់ ដែលកើតជំងឺកូវីដ១៩ ហើយនាំឲ្យផ្ទុះនូវការរំជួលចិត្តអាណិតអាសូរលើរូបគេនោះ ពេលនេះបានព្យាបាលជា និងអនុញ្ញាតឱ្យចេញពីកន្លែងព្យាបាលនៅសណ្ឋាគារ Great Duke វិញហើយ។

យោងតាមហ្វេសប៊ុករបស់អនុគណ:កម្មការស្រាវជ្រាវកូវីដ១៩បានឲ្យដឹងថា ” អូនជាហើយ!​ YESSSS!! សូមអបអរសាទរ អូនតូច និងបងស្រី ដែលបានបានជាសះស្បើយពី ជំងឺកូវីដ ១៩ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថា កុមារាអាយុ ៦ឆ្នាំខាងលើនេះ ត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ រូបភាពក្រុមគ្រូពេទ្យចុះយកកុមាររូបនេះទៅព្យាបាល និងសកម្មភាពកុមារកាន់សម្ភារផ្សេងៗដើរឡើងរថយន្តពេទ្យនាពេលនោះ បានធ្វើឱ្យផ្ទុះនូវការអាណិតអាសូរជាខ្លាំងពីមហាជនលើបណ្តាញសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here