អង្គភាពសារព័ត៌មាន CHAMPEY NEWS គោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំឈានចូល៧១ឆ្នាំ

0
12

ភ្នំពេញ÷ អង្គភាពសារព័ត៌មាន CHAMPEY NEWS សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមប្រសិទ្ធពរបវរ មហាប្រសើរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​​ ទទួលបាននូវកម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរដើម្បី ដឹកនាំកម្ពុជាឆ្ពោះទៅសម្រេចបានជោគជ័យ ត្រចះត្រចង់ដ៏ធំធេងថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ ឧត្តុងឧត្តមរបស់ សម្តេចតេជោ ជូនចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្កិសិទ្ធិ ក្នុងលោក សូមជួយប្រោសព្រំសព្វសាធុការពរសិរីសួស្តីជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រីនិងចៅៗ ជាទីស្រលាញ់ទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here