ព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ កំពុងត្រូវបានចែកចាយ

0
10

ភ្នំពេញ៖ ក្រុមជនអនាមិកកំពុងតែចែកចាយព័ត៌មានរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកប្រមាណ ៥៣៣លាននាក់ មកពី ១០៦ប្រទេស រាប់បញ្ចូលទាំងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសឥណ្ឌា។ ព័ត៌មានដែលពួកគេកំពុងតែចែកចាយនោះមានដូចជា លេខទូរសព្ទ ឈ្មោះសម្គាល់របស់គណនី ឈ្មោះពេញរបស់អ្នកប្រើប្រាស់ ទីតាំង ថ្ងៃខែឆ្នាំកំណើត អុីមែល និងប្រវត្តិរបស់អ្នកប្រើប្រាស់។

យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាទិន្នន័យទាំងនោះត្រូវបានក្រុមជនខិលខូចទាញយកកាលពីឆ្នាំ២០១៩ ដែលពេលនោះកម្មវិធីរបស់ហ្វេសប៊ុកមានភាពចន្លោះប្រហោងមួយចំនួនដែលអាចឱ្យពួកគេទាញយកទិន្នន័យបានយ៉ាងងាយស្រួល។
ទោះបីជាទិន្នន័យដែលបានទាញយកនោះ គឺជាទិន្នន័យចាស់តាំងពីឆ្នាំ២០១៩ ក្ដីប៉ុន្តែទិន្នន័យទាំងនោះកំពុងតែត្រូវបានដាក់លក់ និងចែកចាយនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយជនខិលខូចអាចប្រើទិន្នន័យទាំងនោះដើម្បីព្យាយាមចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ ឬក្លែងបន្លំធ្វើជាអ្នកប្រើប្រាស់ ដើម្បីចូលទៅគណនីផ្សេងៗទៀត។ ដូច្នេះនាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់គួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ ប្រសិនបើលោកអ្នកពុំដែលបានប្ដូរលេខសម្ងាត់តាំងពីដើមឆ្នាំ ២០២០ នោះមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here