ភ្នំពេញ៖ រដ្ឋបាលខេត្ដស្វាយរៀង បានចេញសេក្ដីជូនដំណឹងនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ស្ដីពីករណីរកអ្នកពាក់ព័ន្ធជាមួយ បុរសជនជាតិខ្មែរ ដែលមានវិជ្ជមានកូវីដ១៩ តាមលទ្ធិផលថ្ងៃទី១ ខែមេសា និង ករណីរកអ្នកពាក់ព័ន្ធជាមួយស្រ្តីជនជាតិខ្មែរ ដែលមានវិជ្ជមានកូវីដ១៩ តាមលិទ្ធផលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។
យោងតាមសេក្ដីជូនដំណឹង បុគ្គលវិជ្ជមានជំងឺកូវីដ១៩ ទាំង២ គឺ៖
១. បុរសជនជាតិខ្មែរ ឈ្មោះ សឿន ខ្នេន អាយុ៣៥ឆ្នាំ ជាអ្នកបើកបររថយន្ដឈ្នួល HIGHLADER ពណ៍ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AQ-9108 រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង តាមលទ្ធិផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
២. ស្រ្តីជនជាតិខ្មែរ ឈ្មោះ សាន សុឃា អាយុ២៦ឆ្នាំ រស់នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង តាមលិទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។
រដ្ឋបាលខេត្ដ សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ ឬដឺងខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយ នឹងបុរស និងស្រ្តី ខាងលើគិតត្រឹម ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ សូមធ្វើចត្តាឡីស័កតាមផ្ទះរយះពេល ១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាពសូមផ្ដល់ព័ត៍មានទៅកាន់អាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត
វិធានការបន្ត៕