រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ទីតាំងទាំង ១៤កន្លែងសម្រាប់ពលរដ្ឋដែលស្ម័គ្រចិត្ដទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

0
15

ភ្នំពេញ៖ រដ្ឋបាលរាធានីភ្នំពេញបានចេញតារាងបញ្ជាក់ផែនការប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ដទទួលកាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

យោងតាមតារាងផែនការទីតាំងចាក់វ៉ាក់សាំងខណ្ឌទាំង ១៤គឺ៖
១. ខណ្ឌចំការមន ទីតាំងចាក់ស្ថិតនៅ វិទ្យាល័យទួលទំពួង
២. ខណ្ឌបឹងកេងកង ទីតាំងចាក់ស្ថិតនៅ វិទ្យាល័យបឹងកេងកង
៣. ខណ្ឌ៧មករា ទីតាំងចាក់ស្ថិតនៅ សាលាបឋមសិក្សាសំពៅមាស
៤. ខណ្ឌទួលទំពួង ទីតាំងចាក់់ស្ថិតនៅ សាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក
៥. ខណ្ឌដូនពេញ ទីតាំងចាក់ស្ថិតនៅ វិទ្យាល័យហ៊ុនសែនប៊ុនរានីវត្ដភ្នំ
៦. ខណ្ឌជ្រោយចង្វារ ទីតាំងចាក់ស្ថិតនៅ ផ្សារOCIC
៧. ខណ្ឌឬស្សីកែវ ទីតាំងចាក់ស្ថិតនៅ សាលាបឋមសិក្សាឬស្សីកែវ
៨. ខណ្ឌពោធិ៍សែនជ័យ ទីតាំងចាក់ស្ថិតនៅ សាលាបឋមសិក្សាជម្ពូវ័ន្ដ
៩. ខណ្ឌកំបូល ទីតាំងចាក់ស្ថិតនៅ វិទ្យាល័យកំបូល
១០. ខណ្ឌច្បារអំពៅ ទីតាំងចាក់ស្ថិតនៅ សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស
១១. ខណ្ឌមានជ័យ ទីតាំងចាក់ស្ថិតនៅ សាលាបឋមសិក្សាវត្ដសន្សំកុសល
១២. ខណ្ឌសែនសុខ ទីតាំងចាក់ស្ថិតនៅ មណ្ឌលសុខភាពភ្នំពេញថ្មី
១៣. ខណ្ឌដង្កោ ទីតាំងចាក់ស្ថិតនៅ មណ្ឌលសុខភាពពងទឹក
១៤. ខណ្ឌព្រែកព្នៅ ទីតាំងចាក់ស្ថិតនៅ មណ្ឌលសុខភាពគោករកា

បញ្ជាក់ គ្រប់កន្លែងអាចផ្ដល់ការចាក់វ៉ាក់សាំងគឺចែកជាពីរវេន ដោយវេនព្រឹកតម្រូវឱ្យចាក់ ១៥០នាក់ និងវេនល្ងាច១៥០នាក់ សរុបក្នុងមួយថ្ងៃ ទាំង ១៤ទីតាំង អាចផ្ដល់ការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន៤ ២០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here