ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានប្រកាសពីការ រកឃើញបុរសម្នាក់កើតជំងឺកូវីដ១៩ ដែលជាករណីវិជ្ជមានកូវីដ១៩ជាលើកដំបូងសម្រាប់ខេត្ត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ:។
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១បានឲ្យដឹងថា បុរសកើតជំងឺកូវីដ១៩នេះ មានឈ្មោះ ញឹក សុជា អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន ដែលមានជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ញឹក សុជា សូមផ្តល់ព័ត៌មាន ដើម្បីមន្ត្រីចុះយកសំណាក និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយ:ពេល ១៤ថ្ងៃ។ ក្នុងករណីសង្ស័យ ឬការប្រែប្រួលសុខភាព ទាក់ទងទៅទូរស័ព្ទលេខ ០៩៧ ៥៩៥ ៧៧៨ ៨ និង ០៩២ ១២១ ៣៨៣៕
