ថ្លើមធំមែន! ហ៊ានបំភ្លៃព័ត៌មានថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ទទួលមរណភាព

0
11

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅលើបណ្ដាញសង្គម មានជនអគតិ បានបង្កើតគណនីហ្វេសប៊ុក បង្ហោះរូបភាពកែច្នៃ និងខ្លឹមសារព័ត៌មានមិនពិតដោយបំភ្លៃថា​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលមរណភាព។

អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត​ ដែលមិនត្រឹមតែប្រមាថដល់កិត្តិយស​ អាយុជីវិតរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត​ សាវឿន​ ជាមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងនគរបាលជាតិប៉ុណ្ណោះទេ​ គឺថែមទាំងមានចេតនាបង្កភាពវឹកវរក្នុងជួរកងកម្លាំងនគរបាលជាតិ​ និងធ្វេីឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ​ សណ្តាប់ធ្នាប់សង្គមទៀតផង​។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វេីការថ្កោលទោសដាច់អហង្ការការចំពោះទង្វេីទុច្ចរិត​គ្មានវិចារណញាណរបស់ជនអគតិទាំងនោះ និងស្នេីដល់អង្គភាពជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកជនល្មេីស រួមទាំងបក្ខពួក និងមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here