នាយករដ្ឋមន្ត្រី ណែនាំឲ្យត្រៀមរៀបចំ ព្យាបាលអ្នកជំងឺកូវីដ១៩ មានស្ថានភាពស្រាលនៅតាមផ្ទះ

0
9

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យភាគីពាក់ព័ន្ធគិតគូរ និងរៀបចំក្នុងការព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល ក្នុងករណីការឆ្លងរីករាលដាលក្នុងសហគមន៍ មិនមានការថមថយនោះ។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី៦ មេសានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ឥឡូវនេះយើងត្រូវព្យាករណ៍ សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់ បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរ ជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមាន អ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើស ពីចំនួនពេទ្យដែលអាចទទួលបាន»។

សម្តេចបន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំ នូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»៕

LEAVE A REPLY

Please enter your comment!
Please enter your name here