វៃខ្នោះស្នងការរងនគរបាលខេត្តកំពត និងបក្ខពួក២នាក់ ករណីជួញដូរគ្រឿងញៀនជិត ២គីឡូក្រាម

0
10

ភ្នំពេញ÷ ស្នងការរងខេត្តកំពត និងបក្ខពួក២នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីជួយដូរគ្រឿងញៀនជិត២គីឡូ។

ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ អ៊ឹម​ ឈួន ឋានន្តរសក្តិផ្កាយ១​ អាយុ៥១ឆ្នាំ (រូបអាវពណ៌ក្រហម) ជាស្នងការរងខេត្តកំពត និងបក្ខពួក២នាក់ទៀតឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ៦១ឆ្នាំ។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ច​ដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here