រកឃើញកម្មករ-កម្មការី បម្រើការងារ នៅរោងចក្រ ឌីន ហាន ប្រមាណជា៥០នាក់ កើតកូវីដ១៩

0
9

ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា មកដល់ពេលនេះកម្មករ-កម្មការី បម្រើការងារ នៅក្នុងរោងចក្រ ឌីន ហាន ប្រមាណជា៥០នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។

យោងតាមសារសម្លេង នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១លោក ម៉េត មាសភក្ដី
សូមអំពាវនាវ ដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាក ដើម្បីពិនិត្យជាបន្ទាន់ នៅយប់នេះ និងថ្ងៃស្អែក។

សូមបញ្ជាក់ថា រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិតចំនួនជិត៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here