លោក គួច ចំរើន កំពុងពិចារណាអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចធ្វើដំណើរចេញចូលខេត្តព្រះសីហនុបាន

0
8

ភ្នំពេញ÷ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននឹង កំពុងពិចារណាអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើកចេញចូលខេត្តបាននៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់។

យោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ” រដ្ឋបាលខេត្តកំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់” ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យផ្អាកការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ រយ:ពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការរីករាលដានការឆ្លងកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here