អ្នកនាំពាក្យ! ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅមិនអស់ចិត្ត​ ហេតុអ្វីបុគ្គលខ្លះ​មិនអនុវត្តន៍វិធានការការពារកូវីដ-១៩

0
8

ភ្នំពេញ÷ ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត​ ចោទសួររិះគិតថា​ ហេតុអ្វីបានជាបុគ្គលខ្លះ​ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ​ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? ។នេះជាការលើកឡើងរបស់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។

តាមរយ:បណ្ដាញសង្គមតេឡេក្រាម លោក ស្រីបញ្ជាក់ថា “បេីខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន​ ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់​ តែបេីខ្ញុំធ្វេី​ គឺការពារបានតែរូបខ្ញុំ​ និងការពារមិនចម្លងជំងឺសាហាវនេះ​ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបេីយេីងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី​ នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា​ យេីងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃេីញកេីនឡេីងច្រេីន​បង្កេីតនូវការព្រួយបារម្ភ​ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយេីងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ​នៅក្នុងសហគមន៍​ និងផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ​ និងសង្គម​”។

លោក ឱ វណ្ណឌីនបន្ថែមថា ដូច្នេះ​ ខ្ញុំសូមបង្កេីតពាក្យថា៖​ “ ចូលឆ្នាំនៅផ្ទះ​ “ ឫ​ “​New Year at Home” ជាមួយនិងការអនុវត្តវិធានការ​ ៖​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងកូវីដ-១៩​ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹងការវាយលុកធ្ងន់ធ្ងរលេីសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង​ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន​ ​និងឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។

ជាមួយគ្នានោះ លោកស្រីក៏បាន ជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា​ “ចូលឆ្នាំនៅផ្ទះ”​ មិនប៉ះកូវីដ-១៩​ សុខភាពមាំមួន​ មានសុខសិរី​ ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី​! សួស្តីឆ្នាំថ្មី​! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ឱ្យឈ្នះទាំងអស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here