ភ្នំពេញ៖ ប្រធានកណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់បានលើកឡើងថា នៅក្នុងកាលៈទេសៈកូវីដ១៩នេះ សាសនិកជនព្រះពុទ្ធ គួរយកពុទ្ធឱវាទមកប្រើគឺ អត្តាហិ អត្តនោ នាថោ ប្រែថា ខ្លួនទីពឹងខ្លួន។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះយ៉ាងដូច្នេះថា ” នៅក្នុងកាលៈទេសៈនេះ សាសនិកជនព្រះពុទ្ធ គួរយកពុទ្ធឱវាទមកប្រើគឺ អត្តាហិ អត្តនោ នាថោ ប្រែថា ខ្លួនទីពឹងខ្លួន ដោយហេតុថាជំងឺកូវីដដូចចរន្តអគ្គីសនីឆក់អញ្ចឹងដែរ គឺមិនអាចប៉ះ គ្នាផ្ទាល់បានទេ ដូច្នេះករណីមេរោគCOVID-19នេះគឺត្រូវការពលរដ្ឋជួយខ្លួនឯង ដោយផ្ទាល់ជាមុនសិន ទើបអ្វីៗនឹងប្រសើរឡើងវិញ បើមិនដូច្នោះទេ អ្នកដែលវេទ្ទនាមុនគេគឺពលរដ្ឋនេះឯង”។
ប្រធានកណបក្សយុវជនកម្ពុជាបញ្ជាក់ទៀតថា ពលរដ្ឋគឺជាទ័ពស្រួចជួរមុខ ដើម្បីច្បាំងជាមួយមេរោគCOVID-19 បើចម្បាំងចាញ់នោះគឺពលរដ្ឋជាអ្នកស្លាប់មុនគេក្នុងសមរភូមិតែម្តង៕