អ្នកចាក់វ៉ាក់សាំងទីមួយលានលោក​ ប៉ាន់​ សុវណ្ណរិទ្ធិទទួលបានអំណោយពីសម្តេចតេជោ​ ហ៊ុន​ សែន

0
11

ភ្នំពេញ÷ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន​ គឺ លោក​ ប៉ាន់​ សុវណ្ណរិទ្ធិនឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ចំនួន៥លានរៀន។

កាលពីថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១​ គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន​គឺ
លោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ភេទប្រុសអាយុ​ ៣៦ឆ្នាំ​ មានទីលំនៅ​ ផ្ទះល្វែងលេខ២​ ព្រែកព្រីង២​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។
មុខរបរ:​ លក់ដូរតាមហាង​ បានទៅចាក់វ៉ាក់សាំងនៅ​ សាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជធានីភ្នំពេញនិងមានភរិយា​ ជាស្ត្រីមេផ្ទះ​ និងមានកូន​ ៣នាក់​ (ស្រី១​ ប្រុស​ ២)។

នៅព្រឹកថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០២១​ លោកស្រី ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ នឹងនាំយកថវិកាចំនួន​ ៥លានរៀល​ ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គួរចងចាំថា​ អ្នកចាក់វ៉ាក់សាំងលេខរៀងទី១​ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ គឺឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​ រីឯ​ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ គឺលោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។

សូមបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួន​ ឱ្យបានគ្រប់គ្នា​ ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩​ កត់បន្ថយនូវអត្រាសម្រាកពេទ្យ​ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here