ភ្នំពេញ÷ យោងតាមរាយការណ៍ របស់រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដឹងថា កាលពីវេលាម៉ោង១៦.៣០ នាទី ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ មានភ្លៀងខ្លាំង លាយឡំនឹងខ្យល់កន្រ្ទាក់( ខ្យល់ព្យុះ ) បណ្ដាលអោយប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋចំនួន ៣ឃុំ ធ្វើឱ្យរបើកដំបូល និងជញ្ជាំងផ្ទះ ២០ខ្នង ដើមដូងបាក់ដួលលើតូបលក់ដូរ ១តូប។
ឃុំទាំង៣នោះរួមនោះ÷
១- ឃុំមានជ័យ: របើកដំបូល និងជញ្ជាំងផ្ទះចំនួន ១០ខ្នង។
២- ឃុំ ត្រពាំងធំ: របើកដំបូល និងជញ្ជាំងផ្ទះចំនួន ១០ខ្នង។
៣- ឃុំរលួស: ដើមដូងបាក់ដួលលើតូបលក់ដូរ ១តូប។ គ្រោះមហន្តរាយដោយធម្មជាតិខាងលើ ពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ( ព័ត៌មានបឋម)៕