WHO៖ កម្ពុជា ឈរ​នៅ​មាត់ជ្រោះ ​នៃ​សោកនាដកម្ម ព្រោះ​មេរោគ​រាតត្បាត​កូ​វីដ​-១៩​ បើពលរដ្ឋ មិន​ធ្វើ​ទង្វើ​ដោយ​ទទួលខុសត្រូវ

0
53

ភ្នំពេញ៖ ​លោកស្រី លី អាយ​លែ​ន (Li Ailan) តំណាង​អង្គការ WHO ប្រចាំ​កម្ពុជាបាន​ព្រមាន​ថា ​ប្រទេស​កម្ពុជា ឈរ​នៅ​មាត់ជ្រោះ ​នៃ​សោកនាដកម្ម ព្រោះ​មេរោគ​រាតត្បាត​កូ​វីដ​-១៩​ បើសិនជា​ប្រជាពលរដ្ឋ មិន​ធ្វើ​ទង្វើ​ដោយ​ទទួលខុសត្រូវ ។

តំណាង​អង្គការ WHO បញ្ជាក់ថា ” ប្រទេស​កម្ពុជា ស្ថិតនៅលើ​ផ្លូវបំបែក​។ អ្វីដែល​យើង​ទាំងអស់គ្នា​ត្រូវធ្វើ​ក្នុង​ប៉ុន្មាន​ថ្ងៃ និង​សប្តាហ៍​ខាងមុខ នឹង​កំណត់​ពី​អនាគត​របស់​យើង​។ ប្រទេសជាតិ ត្រូវតែ​រួមគ្នា​តែមួយ​ឆ្ពោះ​ទៅរក​គោលដៅ​រួមមួយ រួមគ្នា យើង​អាច​គ្រប់គ្រង​ការផ្ទុះ​ឡើង​នេះ​។ បើសិនជា​យើង​មិនអាច​គ្រប់គ្រង​បានទេ ផល​វិ​បាក​ទាំងនេះ នឹង ក្លាយ​ជា​មហន្តរាយ​”។

អង្គការ​WHO ក៏បាន​សាទរ​ចំពោះ​កិច្ច​ខំប្រឹងប្រែង និង​វិធានការ​របស់​រាជរដ្ឋាភិបាល ​ចំពោះ​ការបិទ ការ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត និង​ការជួប​ជុំគ្នា​ផ្សេងៗ​។ អង្គការ បាន​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ​ចូលរួម​ទប់ ស្កាត់​ការឆ្លង ​និង​ចម្លង ដោយ​គោរព​វិធានការ​សុខាភិបាល​។​ ជាមួយគ្នានោះដែរក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រីករាយ​ជួបជុំ​គ្រួសារ ​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ នៅក្នុង​ផ្ទះ ​ដើម្បី​សុវត្ថិភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here