អ្នកល្មើសបំរាមការចេញ-ចូល ពីខេត្តមួយទៅខេត្តមួយ ប្រឈមនឹងការជាប់ពន្ធនាគារ៥ឆ្នាំ

0
8

ភ្នំពេញ÷ ខណ:បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់ សូមបងប្អូនប្រជាពលរដ្ឋ កុំលួចធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយទៀតអោយសោះ ព្រោះអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។

យោងតាមហ្វេសប៊ុករបស់ លោកគឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីភូមិសាស្ត្រខេត្តមួយទៅភូមិសាស្ត្រខេត្តមួយជាបណ្តោះអាសន្ន ដែលសម្រេចដោយរាជរដ្ឋាភិបាល គឺជា “វិធានការរដ្ឋបាល” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩!។

លោកបញ្ជាក់ថា ” ហេតុនេះជនណាដែលមិនគោរព “វិធានការរដ្ឋបាល” ដោយចេតនា នឹងត្រូវប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬ៥ឆ្នាំ ប្រសិនអំពើនេះបណ្តាល​ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬបណ្តាល​ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អនុលោមតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត “។

លោក គឹម សន្តិភាពបានសង្កត់ធ្ងន់ថា” ចំពោះអ្នកដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចអំពើមិនគោរព “វិធានការរដ្ឋបាល” នេះ ក៏នឹងត្រូវផ្ដន្ទាទោសដូចគ្នានឹងអ្នកប្រព្រឹត្តផងដែរ អនុលោមតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ៕

LEAVE A REPLY

Please enter your comment!
Please enter your name here