ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាទៅកម្លាំងនគរបាលទាំងអស់ដែលត្រូវចាំការ នៅគោលដៅបិទខ្ទប់ការធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ ត្រូវក្រោកឈរដើម្បីសួរនាំរកលិខិតធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាដាច់ខាត។
យោងតាមសារសម្លេងតាមប្រព័ន្ធតេឡេក្រាម
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា “កម្លាំងប្រចាំការនៅតាមគោលដៅ មិនត្រូវអង្គុយ សួរនាំអ្នកធ្វើដំណើរនោះទេ ហើយជាពិសេសក៏មិនត្រូវរុញដាក់គ្នាដើម្បីសម្រេចក្នុងការអនុញ្ញាតឲ្យធ្វើដំណើរនោះដែរ”៕