លោក ពេជ្រ ស្រស់! ដំណាក់កាលនេះ បើពលរដ្ឋមិនប្រឹងជួយខ្លួនឯងឲ្យរួចផុតពីកូវីដនោះទេ គឺស្ថានការណ៍ពិបាកស្រោចស្រង់ណាស់

0
10

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ដល់ដំណាក់កាលនេះ បើសិនបងប្អូនពលរដ្ឋមិនប្រឹងជួយខ្លួនឯងឲ្យរួចផុតពីមេរោគCOVID-19 នោះទេ គឺស្ថានការណ៍ពិបាកស្រោចស្រង់ ណាស់។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា “ដល់ដំណាក់ កាលនេះ បើសិនបងប្អូនពលរដ្ឋមិនប្រឹងជួយខ្លួនឯងឲ្យរួចផុតពីមេរោគCOVID-19 នោះទេ គឺស្ថានការណ៍ពិបាកស្រោចស្រង់ ណាស់ ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើជីវភាព របស់ពលរដ្ឋខ្លួនឯង និងអូសបន្លាយប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ ដូច្នេះនៅក្នុងកាលៈទេសៈនេះ គឺ ត្រូវការយ៉ាងចាំបាច់បំផុតពីប្រជាពលរដ្ឋ ដើម្បីកម្ចាត់មេរោគCOVID-19 តាមរយៈអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាលនិងគោរពតាម បំរាមគោចរនានារបស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងថែរក្សាសុខភាពខ្លួនឯងឲ្យមាននាម័យជាប្រចាំ ទើបកម្ពុជាយើងអាចរួចផុតពីមេរោគ COVID-19 ដ៏ចង្រៃនេះបាន “។

សូមរំលឹកថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ០១៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៤៧០នាក់, អ្នកជាសះស្បើយចំនួន ២៥២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤៤៣៩នាក់, អ្នកស្លាប់ចំនួន ៤៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here