ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះ Astra Zeneca ដូសទី២រួចរាល់ហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ពីរនាក់បានហើយ! ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ថ្ងៃទី២៤ មេសា ២០២១ ខាងមុខខ្ញុំត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅ ខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។ ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត»។
សម្ដេចបន្តថា «រឿងដែលបារម្មណ៍តើ ខ្ញុំងងុយដេកដូច កាលចាក់ដូសទីមួយឬទេ?បើងងុយដេក ឯកសារច្បាស់ជានៅលើតុ និងមិនបានហាត់ប្រាណផងដែរ»៕





