ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យពិនិត្យចង្ហាន់ព្រះសង្ឃនៅតាមទីអារាមនានា ក្នុងកំលុងពេលអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក៏ដូចជាការរឹតបន្តឹងការឆ្លងខេត្តជាដើម។
តាមរយៈសារសំឡេងផ្ញើជូនប្រជាពលរដ្ឋខ្មែរនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ “ខ្ញុំក៏សូមយកឱកាសនេះ សូមឯកឧត្តមរាជធានីភ្នំពេញ និងខេត្តកណ្តាល និងអភិបាលគ្រប់ទីកន្លែងទាំងអស់ សូមយកចិត្តទុកដាក់ចំពោះព្រះសង្ឃ ក្នុងពេលបិទខ្ទប់ គ្មានប្រជាពលរដ្ឋទៅធ្វើបុណ្យ ដែលអាចដាច់ចង្ហាន់ យកចិត្តទុកដាក់លើព្រះសង្ឃ មិនអាចចេញបិណ្ឌបាត្រនៅកន្លែងបិទខ្ទប់ ជាពិសេសនៅភ្នំពេញ និងក្រុងតាខ្មៅ”៕